គន្លឹះទាំង ៦ ដើម្បីលុបបំបាត់ព័ត៌មានខុសតាមអ៊ីនធឺណិត
ទាញយក និងបោះពុម្ពសៀវភៅណែនាំនេះនៅទីនេះ ចែករំលែកបទពិសោធន៍ប្រើប្រាស់ Data Detox របស់អ្នក រក្សាទំនាក់ទំនង ឬទទួលបានការបំផុសគំនិតសម្រាប់សកម្មភាពដោយផ្ញើសារទៅកាន់ Safa តាមរយៈ datadetox@tacticaltech.org!
កម្មវិធីទូរស័ព្ទ គេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយអនឡាញអាចមានសារៈសំខាន់សម្រាប់ការចូលប្រើព័ត៌មាន គន្លឹះមានប្រយោជន៍នានា និងការកម្សាន្ត។ ប៉ុន្តែក្នុងចំណោមខ្លឹមសារទាំងអស់នោះ វាអាចពិបាកស្វែងរកអ្វីដែលអ្នកពិតជាចង់បាន។
លើសពីនេះ ** វាអាចពិបាកក្នុងការបែងចែកភាពខុសគ្នារវាងការពិតនិងរឿងប្រឌិត** នៅពេលអ្នកជួបវីដេអូ រូបភាព ឬអត្ថបទនៅលើអ៊ីនធឺណិត។ រាប់តាំងពីកម្រងសំណួរអំពីបុគ្គលិកលក្ខណៈរបស់អ្នក ទៅកាន់ចំណងជើងគួរឱ្យភ្ញាក់ផ្អើល និង ផ្លាស់ប្តូររូបថតឬវីដេអូដែលអាចឱ្យអ្នកយល់ខុសពីទិដ្ឋភាពពិតជាក់ស្ដែង អ្វីដែលអ្នកឃើញនៅលើអ៊ីនធឺណិត មិនសុទ្ធតែជាអ្វីដែលពិតប្រាកដនោះទេ។
ការទទួលបានព័ត៌មានយ៉ាងច្រើនអាចជារឿងល្អផង និងមិនល្អផង។ បញ្ហាគឺនៅត្រង់ថារឿងជាច្រើនមិនត្រូវបានកំណត់ឱ្យច្បាស់លាស់ឬមានភាពស្រពិចស្រពិល ធ្វើឱ្យអ្នកពិបាកដឹងថាអ្វីជាអ្វី។ យើងមិនគ្រាន់តែនិយាយអំពីព័ត៌មានខុស ដែលហៅថា "ព័ត៌មានក្លែងក្លាយ" ឬការផ្សាយពាណិជ្ជកម្មនយោបាយ...នោះទេ ប៉ុន្តែសូម្បីតែកម្មវិធីកែរូបភាពសម្រាប់លេងសើចមួយ ប្រហែលជាមិនត្រូវបានផលិតឡើងក្រោមហេតុផលដូចដែលអ្នកគិតនោះទេ។ ការការពារដ៏ល្អបំផុតគឺត្រូវសួរសំណួរបែបត្រិះរិះពិចារណា ដូច្នេះអ្នកអាចធ្វើបានរៀនចំណាំភាពខុសគ្នារវាងការលេងសើចដែលគ្មានគ្រោះថ្នាក់និងការបោកបញ្ឆោត ខ្លឹមសារដែលបំភាន់ដោយចេតនា ឬគ្រាន់តែមិនបានស្រាវជ្រាវត្រឹមត្រូវ និងដើម្បី ស្វែងរកហានិភ័យ និងប្រភពមិនគួរឱ្យទុកចិត្ត ។
នៅក្នុង Data Detox នេះ អ្នកនឹងស្វែងយល់អំពីប្រធានបទដែលទាក់ទងនឹងព័ត៌មានខុសនិង ពាក្យពេញនិយម (buzzwords) ចាប់ផ្តើមជាមួយនឹងការពិនិត្យយ៉ាងដិតដល់អំពីការទទួលខុសត្រូវរបស់អ្នក ហើយបន្ទាប់មកឈ្វេងយល់ពីបរិបទទូលាយជាងមុន ខណៈពេលដែលទទួលបានដំបូន្មានអំពីរបៀបស្វែងរកដំណោះស្រាយផ្សេងៗ។ ផ្លូវតាមរយៈអ្វីដែលនៅទីនោះ។
តោះ!
1. យល់ពីឥទ្ធិពលរបស់អ្នកក្នុងការបង្កើតនិន្នាកាថ្មីៗ
ការចូលចិត្ត ការចែករំលែក ការផ្សាយឡើងវិញ ការបង្ហោះឡើងវិញ - សកម្មភាពទាំងនេះពិពណ៌នាអំពីរបៀប អ្នកមានសកម្មភាពជាមួយអ្វីដែលអ្នកឃើញនៅលើអ៊ីនធឺណិត ហើយសកម្មភាពរបស់អ្នកមានឥទ្ធិពលយ៉ាងខ្លាំង។ នៅពេលដែលមនុស្សកាន់តែច្រើនមានអន្តរកម្មជាមួយរូបភាព វីដេអូ ឬការបង្ហោះរបស់អ្នក វានឹងរីករាលដាលយ៉ាងឆាប់រហ័ស ដែលគេហៅថា 'ពេញនិយម' ។
ចំណាយពេលបន្តិចដើម្បីសួរខ្លួនឯង៖ "តើឥទ្ធិពលរបស់ខ្ញុំនៅលើអ៊ីនធឺណិតគឺជាអ្វី?" តើពេលណា ជាពេលចុងក្រោយដែលអ្នកបានឃើញអត្ថបទ ចំណងជើង វីដេអូ ឬ រូបភាពគួរឱ្យភ្ញាក់ផ្អើល ឬគួរឱ្យអស់សំណើច ហើយអ្នកបានចែករំលែកទៅមិត្តរបស់អ្នក?
អ្នកស្រាវជ្រាវបានរកឃើញ ថាសាច់រឿង និងរូបភាពមួយដែលអាចល្បីល្បាញបាន គឺជារឿងដែលធ្វើឱ្យអ្នកមានអារម្មណ៍ភ័យខ្លាច ខ្ពើមរអើម ខឹង ឬបារម្ភ។ ប្រសិនបើនេះគឺ អ្វីដែលអ្នកបានធ្វើនៅព្រឹកនេះ, សូមកុំមានអារម្មណ៍អន់ចិត្តអី!
តើអ្នកដឹងទេ? ការចែករំលែកអាចបណ្តាលឱ្យមានផលប៉ះពាល់បន្តបន្ទាប់គ្នា ប្រសិនបើមនុស្សម្នាក់ចែករំលែកអត្ថបទជាមួយមិត្តរបស់ពួកគេ10នាក់ ហើយពួកគេម្នាក់ៗចែករំលែកវាជាមួយមិត្តរបស់ពួកគេ 10នាក់ទៀតនោះ វាបានទៅដល់មនុស្សជាង 100 នាក់ហើយក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ ការណ៍នេះធ្វើឱ្យពិបាកក្នុងការលុប ឬកែកំហុសណាមួយ។
ការចែករំលែកមានន័យថាយកចិត្តទុកដាក់
ការចែករំលែកគឺជាទម្រង់នៃការចូលរួមមួយ។ នៅពេលអ្នកចែករំលែកអ្វីមួយ (អ្វីក៏ដោយ) អ្នកកំពុងធ្វើឱ្យរឿងនោះមានភាពពេញនិយម។ ប៉ុន្តែប្រសិនបើវាជាព័ត៌មានខុសវិញនោះ តើអ្នកពិតជាចង់ឱ្យឈ្មោះ និងកេរ្តិ៍ឈ្មោះរបស់អ្នកជាប់ជាមួយវាដែរទេ? មុនពេលអ្នកចែករំលែកតំណភ្ជាប់ សូមពិចារណាថាតើអ្នកកំពុងផ្សព្វផ្សាយអ្វីមួយដែលមិនពិត បំផ្លិចបំផ្លាញ ឬពុលដែរឬទេ។
2. គិតឱ្យបានពីរដងមុនពេលអ្នកធ្វើតេស្តអំពីបុគ្គលិកលក្ខណៈនោះ។
តើពេលណាជាពេលចុងក្រោយដែលអ្នកបានឃើញសំណួរ (ទាំងនៅក្នុងអត្ថបទ ឬតម្រងរូបថត) ដូចជា៖
- តើអ្នកកើតក្នុងទសវត្សរ៍ណា?
- តើសត្វតំណាងរបស់អ្នកជាអ្វី?
- តើអ្នកជាតួអង្គ Disney មួយណា?
- តើវិស្សមកាលដ៏ល្អឥតខ្ចោះរបស់អ្នកគឺជាអ្វី?
- តើអ្នកជាតួអង្គ Game of Thrones មួយណា?
- ... និងច្រើនទៀត!
ខណៈដែលពេលខ្លះវាដូចជាកម្រងសំណួរលេងសើចធ្វើឡើងដើម្បីឱ្យអ្នកចូលរួមលេង វាក៏អាចទៅរួចផងដែរថាសំណួរទាំងនោះត្រូវបានបង្កើតឡើងយ៉ាងប្រុងប្រយ័ត្នក្នុងការ ប្រមូលទិន្នន័យដើម្បីចាត់ថ្នាក់បុគ្គលិកលក្ខណៈរបស់អ្នក ** ដោយផ្អែកលើអ្វីដែលគេហៅថា គំរូចិត្តសាស្ត្រ។ មាត្រដ្ឋានវាស់ស្ទង់ចិត្តសាស្ត្រដែលប្រើជាទូទៅបំផុតនោះគឺសម្រា់វាស់ស្ទង់បុគ្គលិកលក្ខណៈរបស់អ្នក ផ្អែកលើលក្ខណៈ៥យ៉ាង៖ ការបើកចិត្ត (openness), សភាវគតិ (concientiousness), បុគ្គលិកលក្ខណៈចុះសង្គម (extroversion), ភាពចុះសម្រុងគ្នា (agreeableness), and អារម្មណ៍អវិជ្ជមាន (neuroticism) (សំដៅផងដែរ ទៅជា OCEAN) ក្នុងការប៉ុនប៉ងដាក់គោលដៅទាក់ទាញអ្នកឬមនុស្សស្រដៀងអ្នក ឱ្យកាន់តែមានប្រសិទ្ធភាព។
តើអ្នកដឹងទេ? នេះគឺជាប្រភេទនៃការធ្វើតេស្តបុគ្គលិកលក្ខណៈដែលធ្វើអោយ Facebook និង Cambridge Analytica មានបញ្ហានៅពេលពួគគេព្យាយាមកំណត់អត្តសញ្ញាណនិងគោលដៅអ្នកប្រើប្រាស់ដោយមិនដឹងខ្លួន។
ចម្លើយរបស់អ្នកចំពោះសំណួរដូចជា "តើអ្នកជាតួអង្គ Simpsons មួយណា?" ជាមួយនឹងទម្លាប់ផ្សេងទៀតរបស់អ្នក ដែលអាចត្រូវបានត្រួតពិនិត្យដោយកម្មវិធីរុករកតាមអ៊ីនធឺណិត កម្មវិធី ឬ វត្ថុនានាដូចជាបណ្ណសមាជិកប្ដូររង្វាន់ អាចឱ្យគេវិភាគទិន្នន័យដឹងថាអ្នកជាមនុស្សប្រភេទណា អ្វីដែលអ្នកចាប់អារម្មណ៍ និងរបៀបបញ្ចុះបញ្ចូលឱ្យអ្នកទិញស្បែកជើងមួយគូ (គ្រាន់តែឧទាហរណ៍) ... ឬសូម្បីតែបង្កើតប្រវត្តិរូបអ្នកទុកដើម្បីបញ្ចុះបញ្ចូលការសម្រចចិត្តរបស់អ្នកក្នុងការបោះឆ្នោតជាដើម។
រក្សាអាថ៌កំបាំងបន្ថែមទៀត
នៅពេលអ្នកគិតពីព័ត៌មាន ឯកជន ក្នុងនោះពាក្យសម្ងាត់ លេខអត្តសញ្ញាណ និងលេខគណនីធនាគាររបស់អ្នក អាចជារឿងដំបូងដែលអ្នកគិតឃើញ។ ប៉ុន្តែព័ត៌មានលម្អិតអំពីអ្នក ដូចជាអ្វីដែលធ្វើឱ្យអ្នកភ័យខ្លាច អ្វីដែលរំខានអ្នក និងមហិច្ឆតារបស់អ្នកក៏ជារឿងផ្ទាល់ខ្លួនដែរ។ ព័ត៌មានលម្អិតទាំងនេះអាចត្រូវបានចាត់ទុកថាមានតម្លៃដោយអ្នកវិភាគទិន្នន័យ ដោយបង្ហាញថាអ្នកជាមនុស្សបែបណា សូមគិតឱ្យបានពីរដង មុននឹងផ្តល់ព័ត៌មានប្រភេទនោះនៅក្នុងការស្ទង់មតិ ឬកម្រងសំណួរណាមួយ។
ស្វែងរកគន្លឹះផ្សេងៗដើម្បីរក្សាសុវត្ថិភាពទិន្នន័យរបស់អ្នកក្នុងពេលបោះឆ្នោត នៅទីនេះ។
3. កុំចាញ់បោកគេ
- "គន្លឹះថែរក្សាសម្រស់ឱ្យក្មេងជាងវ័យ (គន្លឹះទី៥នឹងធ្វើធ្វើឱ្យអ្នកភ្ញាក់ផ្អើល!)"
- “បែកធ្លាយ! ស្រ្តីម្នាក់ញ៉ាំអាហារនេះរាល់ថ្ងៃ ហើយឥឡូវ…”
- "បុរសម្នាក់ប្រយុទ្ធជាមួយត្រីឆ្លាម ស្រាប់តែ ..."
តើនៅពេលណាជាពេលចុងក្រោយដែលអ្នកចុចលើចំណងជើង ឬវីដេអូដែលបន្លឺឡើង បែបនេះ? ប្រហែលជាវាបានផ្សព្វផ្សាយរឿងមួយ ប៉ុន្តែវាមានខ្លឹមសារខុសពីការរំពឹងទុកមែនទេ? វាអាចថា ចំណងជើងហាក់ដូចជាគួរឱ្យចាប់អារម្មណ៍ ប៉ុន្តែអត្ថបទវិញដូចជាមិនមានប្រុយោជន៍សោះ។ ហើយអ្នកក៏មិន * រំភើប * ឬ * ភ្ញាក់ផ្អើល * ដែរ។
នោះគឺដោយសារតែអ្នកបានជាប់នុយរបស់គេហើយ។
នុយ (Clickbait) គឺជាពាក្យដែលប្រើដើម្បីពណ៌នាអំពីមនោសញ្ចេតនា ភាពមិនស្មោះត្រង់ ឬ ចំណងជើងដែលបង្កើតឡើងដែលប្រើក្នុងចេតនាចង់ឱ្យមនុស្សឱ្យចុចលើចំណងជើងឬតំណភ្ជាប់នោះ។ បើអ្នកចុចលើចំណងជើងនោះកាន់តែច្រើន អ្នកផលិតអត្ថបទនោះក៏បានកម្រៃកាន់តែច្រើនផងដែរ។ នោះមានន័យថាមានអ្នកបង្កើតមាតិកាកាន់តែបានចិត្តនិងសរសេរអ្វីក៏ដោយ ឱ្តែយអ្នកចុចមើល ឬចែករំលែកអត្ថបទរបស់ពួកគេ។
ផ្អែកលើទម្រង់បុគ្គលិកលក្ខណៈរបស់អ្នក (ក្នុង Facebook និង Instagram) អ្នកអាចនឹងឃើញមាតិកានិងចំណងជើងដែលគេរៀបចំសម្រាប់ទាក់ទាញអ្នក ដើម្បីឱ្យអ្នកចុចអានវា។
នុយច្រើនតែភ្ជាប់ជាមួយនឹងព័ត៌មានមិនពិត ប៉ុន្តែមិនទាំងអស់ទេ។ នៅពេលអ្នកស្គាល់ចំណងជើងដែលជានុយនេះហើយ អ្នកនឹងដឹងថាវាក៏មាននៅលើ YouTube ប្លក់ និងផ្ទាំងព័ត៌មានដទៃទៀតដែរ។
ស្វែងរកប្រភព
នៅពេលអ្នកឃើញនុយនេះ សូមកុំឈប់នៅត្រឹមចំណងជើង ។ ប្រសិនបើវាមើលទៅដូចជាតំណភ្ជាប់ដែលមានសុវត្ថិភាព សូមចុចចូលទៅក្នុងអត្ថបទ ហើយរកមើលថាតើអ្នកនិពន្ធជានរណា បោះផ្សាយពេលណា និងប្រភពមកពីណា។ អាចថានៅខាងក្នុងអត្ថបទមានកំណត់ចំណាំថាវាជាមាតិកាដែលការផ្សាយពាណិជ្ជកម្ម ឬជាបទអត្ថាធិប្បាយ។ ព័ត៌មានលម្អិតទាំងនេះអាចជួយអ្នកក្នុងការសម្រេចចិត្តថាគួរជឿចំណអជើងនោះឬអត់។
4. ប្រយ័ត្នចំពោះព័ត៌មានសោតទស្សន៍ដែលមិនពិត
កម្មវិធីក្លែងបន្លំរូបភាពឬវីដេអូ (Deepfakes) គឺជាវីដេអូ សម្លេង ឬរូបភាពដែលគេកែប្រែតាមបែបឌីជីថល ដើម្បីជំនួសមុខឬសកម្មភាពរបស់នរណាម្នាក់ ឬ ដើម្បីផ្លាស់ប្តូរពាក្យពេជន៍របស់ពួកគេ។ ទោះបីថាពាក្យ "deepfakes" គឺជាពាក្យថ្មី ប៉ុន្តែវាមាន វត្តមានជាយូរមកហើយ ក្នុងទម្រង់មួយផ្សេងទៀត (ដូចជានៅក្នុងឆ្នាំ 1917 Cottingley Fairies រូបថតឬនៅក្នុងខ្សែភាពយន្តឆ្នាំ 1994 Forrest Gump) ។ វាកាន់តែងាយស្រួលក្នុងការបង្កើត អ្វីដែលគេហៅថា cheap fake ដែលជាមាតិកាបំភាន់ដែលមិនត្រូវការ បច្ចេកវិជ្ជាទំនើប ប៉ុន្តែអាចបង្កើតបានដោយគ្រាន់តែដាក់ ចំណងជើងខុសនៅលើរូបថត ឬវីដេអូ ឬការប្រើប្រាស់មាតិកាចាស់ៗពីព្រឹត្តិការណ៍សដៀងគ្នានឹងពេលបច្ចុប្បន្ន។
ក្នុងឆ្នាំ 2019 កំឡុងពេលភ្លើងឆេះព្រៃ Amazon នៅប្រទេសប្រេស៊ីល តារាល្បីៗនិង និងអ្នកនយោបាយដូចជាប្រធានាធិតីបារាំង លោក Emmanuel Macron បានចែករំលែករូបថតព្រៃដែលត្រូវបានបំផ្លិចបំផ្លាញ ... តែមិនមែនជារូបត្រឹមត្រូនោះទេវ។ ទស្សនាវដ្ដី Mother Jones បានរកឃើញថារូបថតដែលល្បីបំផុតគឺមិនមែនភ្លើងឆេះព្រៃនៅក្នុងប្រទេសប្រេស៊ីលក្នុងឆ្នាំ 2019 ទេ ប៉ុន្តែផ្ទុយទៅវិញវាជារូបលតាំងពីឆ្នាំ ១៩៨៩។
តើរឿងនេះអាចកើតឡើងដោយរបៀបណា? សេណារីយ៉ូទូទៅបំផុតគឺថាអ្នកផ្សព្វផ្សាយរូបភាពនោះមានការប្រញាប់ប្រញាល់ពេក ដោយមិនបានធ្វើការស្រាវជ្រាវគ្រប់គ្រាន់ ហើយក៏បានផ្សព្វផ្សាយវាតាមអ៊ីនធឺណិត។ បន្ទាប់មករូបនោះក៏បានល្បីពេញអ៊ីធឺណិត ដែលពិបាកកែតម្រូវវិញ។
វាហាក់ដូចជាមិនអាចទៅរួចក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត ប៉ុន្តែមានគន្លឹះសំខាន់ដែលអ្នកអាចធ្វើបាន ... ជឿជាក់បន្តទៀត។
បន្តការជឿជាក់និងការស្វែងរករបស់អ្នក
ដូចគ្នានឹងពេលដែលអ្នកការពារខ្លួនពី clickbait ដែរ កុំជឿគ្រប់រឿងដែលអ្នកឃើញ។ ប្រសិនបើវីដេអូ ឬរូបថតដែលអ្នកបានឃើញហាក់បីដូចជាគួរឱ្យភ្ញាក់ផ្អើល ឬហួសចិត្ត សូមពិចារណាថាវាអាចលើសពីភ្នែកអាចមើលឃើញទៅទៀត។ បើមិនដូច្នោះទេ ប្រសិនបើអ្នកឃើញថាមានរូបភាពដូចគ្នាជាច្រើនដែលគេបង្ហោះ ឬត្រូវបានចែករំលែកសូមចាំថាអ្នកគួរតែទៅរកប្រភពពិតប្រាកដនៃរូបនោះ។
នោះហើយជាពេលដែលអ្នកត្រូវតែ សួរសំណួរបន្ថែមឱ្យច្រើន៖ តើអ្នកណាបោះពុម្ពវា (គេហទំព័រមួយណាជាអ្នកនិពន្ធ)? តើវាត្រូវបានបោះពុម្ពនៅពេលណា? ប្រសិនបើវាជារូបភាព សូមធ្វើការស្វែងរករូបភាពនៅលើ TinEye ហើយរកមើលវានៅមើលកន្លែងផ្សេងៗទៀត។
ពិនិត្យប្រភពព័ត៌មានដែលអាចទុកចិត្តបានផ្សេងទៀត មុនពេលអ្នកចាត់ទុកថាវាជាការពិត និងមុនពេលអ្នកចែករំលែកវាជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក។
5. ស្វែងរកការពិតនៅលើអ៊ីនធឺណិត
ពាក្យ "ព័ត៌មានខុស" ត្រូវបានប្រើដើម្បីសំដៅទៅភាពមិនត្រឹមត្រូវ ឬ ព័ត៌មានដែលបំភាន់ រួមទាំងការលេងសើច ការស្រាវជ្រាវមិនបានល្អ ឬ ខ្លឹមសារដែលមិនបានផ្ទៀងផ្ទាត់ ការបោកបញ្ឆោត និងការបោកប្រាស់។ ពត៌មានខុសមិនតែងតែត្រូវបានចែកចាយក្នុងបំណងមិនល្អទាំងអស់នោះទេ ប៉ុន្តែទោះបីជាមានហេតុផលអ្វីក៏ដោយ ជាទូទៅលទ្ធផលគឺដូចគ្នា៖ មនុស្សនៅតែជឿ រឿងខុសជារឿងត្រូវ ឬជឿថារឿងដែលមិនបានកើតឡើងសោះ បានកើតឡើង។
រឿងល្អបំផុត វាអាចជារឿងត្លុកកំប្លែង ចំណែកឯរឿងអាក្រក់បំផុត វាអាចជាព័ត៌មានសុខភាពខុស ឬព័ត៌មាននយោបាយមិនពិត។
ទោះបីជាអ្នកខិតខំស៊ើបអង្កេត និងសួរសំណួរសំខាន់ៗលើអត្ថបទដែលអ្នកបានអានក៏ដោយ វានៅតែអាចធ្វើឲ្យអ្នកមានអារម្មណ៍ច្របូកច្របល់។ ចងចាំថា៖ អ្នកមិននៅតែម្នាក់ឯងទេ!
ចូលរួមជាមួយគ្នា
ដោយសារតែគេហទំព័រមួយមិនទទួលស្គាល់កំហុសរបស់ពួកគេ វាមិនមានន័យថាពួកគេមិនធ្វើនោះទេ។ តាមពិត ការបោះពុម្ភផ្សាយដែលគួរឱ្យទុកចិត្តបំផុត គឺជាអត្ថបទបានផ្ទៀងផ្ទាត់ការពិតដោយប្រយ័ត្នប្រយែងបំផុត មានអ្នកទទួលាខុសត្រូវត្រួតពិនិត្យការពិត។
** រកមើលប្រភពព័ត៌មានណាដែលបង្ហាញការកែតម្រូវនៅពេលដែលពួកគេខុស។** អ្វីដែលកាន់តែប្រសើរជាងនេះទៅទៀតនោះគឺនៅពេលដែលការកែតម្រូវត្រូវបានសង្ខេបនៅផ្នែកខាងលើនៃអត្ថបទ និងចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដូច្នេះអ្នកមិនចាំបាច់ចំណាយពេលស្វែងរកវា។ .
** វាក៏មានឧបករណ៍អនឡាញផ្សេងទៀតដើម្បីជួយអ្នកផងដែរ។** PolitiFact និង Snopes, ជាកម្មវិធីប្រឆាំងព័ត៌មានមិនពិតដោយជួលអ្នកសរសេរ អ្នកកែសម្រួល និងបណ្ណាធិការដើម្បីពិនិត្យមើលការពិត ពាក្យចចាមអារ៉ាម។ កម្មវិធីជំនួយដូចជា NewsGuard, TrustedNews, និង Official Media Bias Fact Check Icon នឹងបង្ហាញពិន្ទុ ចំណាត់ថ្នាក់ និងរបាយការណ៍អំពីគេហទំព័រព័ត៌មាននីមួយៗដែលអ្នកចូលមើល។ បន្ទាប់មកអ្នកអាចប្រើព័ត៌មាននោះដើម្បីសម្រេចចិត្តដោយខ្លួនឯង។
អ្នកអាច ការស៊ើបអង្កេតដោយខ្លួនអ្នកផ្ទាល់ ។ អ្នកអាចប្រើ [ឧបករណ៍]របស់ Tactical Tech (https://kit.exposingtheinvisible.org/) ដើម្បីជួយអ្នកផ្ទៀងផ្ទាត់ដោយប្រុងប្រយ័ត្ន។
6. ចាកចេញពីរង្វង់របស់អ្នក។
បន្ទាប់ពីគេហទំព័រ និងកម្មវិធីប្រមូលអ្វីអ្វីដែលអ្នកចាប់អារម្មណ៍ អ្នកអាចជាប់នៅក្នុង ** រង្វង់ ** (filter bubble) មួយ។ វាកើតឡើងនៅពេលដែលក្រុមហ៊ុនបង្ហាញ រឿងច្រើនទៀតដូចគ្នាទៅនឹងរឿងដែលអ្នកបានចុចមើលរួចហើយ។ តើវាកំណត់ ឬបង្អាក់អ្នកយ៉ាងដូចម្ដេចដែរ?
YouTube គឺជាឧទាហរណ៍ជាក់ស្តែងបំផុតនៃកម្មវិធីដែលណែនាំ មាតិកាផ្អែកលើអ្វីដែលអ្នកបានមើលរួចហើយ (ត្រូវបានគេស្គាល់ផងដែរថាជា "algorithmic curation”) ប៉ុន្តែវិធីស្រដៀងគ្នាអាចត្រូវបានរកឃើញនៅលើ Netflix, Spotify, នៅលើ Instagram និង Twitter ទំព័រ Facebook របស់អ្នក និងនៅលើ ទំព័រទិញទំនិញ Amazon។
ការស្ថិតនៅក្នុងរង្វង់អាចបណ្តាលឱ្យមនុស្សមើលឃើញសាច់រឿង ចំណងជើងព័ត៌មាន អត្ថបទ និងការផ្សាយពាណិជ្ជកម្មខុសគ្នាទាំងស្រុង ដូចដែលបានបង្ហាញ នៅក្នុងអត្ថបទ Blue Feed, Red Feed។
វាអាចស្តាប់ទៅដូចជារឿងល្អមួយដែលមានមាតិកាជាក់លាក់រៀបចំសម្រាប់អ្នក។ ប៉ុន្តែសូមពិចារណាឧទាហរណ៍នេះ៖ ក្នុងវិធីដូចគ្នានឹងអ្នកដែរ។ បើអ្នកមើលវីដេអូការហ្វឹកហាត់សត្វឆ្កែនៅលើ YouTube វានឹងបន្តណែនាំ វីដេអូសត្វឆ្កែស្រដៀងគ្នាមកឱ្យអ្នកមើល។ ក្នុងករណីដ៏អាក្រក់បំផុត ស្ថិតក្នុងរង្វង់អាចធ្វើឱ្យអ្នកជិតខាង និងសហគមន៍ និងសូម្បីតែប្រជាជាតិទាំងមូលកាន់តែបែកបាក់។
ឈ្វេងយល់ថាតើអ្នកស្ថិតនៅក្នុងរង្វង់ឬអត់! អង្គុយជាមួយមិត្តភ័ក្តិ ឬសមាជិកគ្រួសារ ហើយប្រៀបធៀបប្រធានបទអ្វីដែលអ្នកឃើញមុនគេនៅក្នុងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នក។ តើលទ្ធផលធ្វើឱ្យអ្នកភ្ញាក់ផ្អើលទេ? តើអ្នកនៅក្នុងរង្វង់ផ្សេងគ្នា ឬមួយដូចគ្នា? ទោះបីជាលទ្ធផលចេញមកយ៉ាងណាក៏ដោយ អ្នកអាចណែនាំពួកគេឱ្យអនុវត្តគន្លឺះនៅក្នុង Data Detox នេះផងដែរ!
ប្រសិនបើអ្នកដឹងថាអ្នកកំពុងមើលមាតិកាដែលបានរៀបចំឡើង ជាពិសេសសម្រាប់អ្នកនៅលើកម្មវិធីនិងគេហទំព័រ សំណួរគឺ៖ តើអ្នកគេចចេញពីរង្វង់បានដោយរបៀបណ?
ពិពិតកម្ម (ធ្វើឱ្យចម្រុះ) ព័ត៌មានរបស់អ្នក
វិធីដ៏ល្អមួយដើម្បីគេចចេញពីរង្វង់របស់អ្នកគឺការជាវសេវាកម្មដែលប្រមូលផ្តុំដំណឹងនិងព័ត៌មានពីប្រភពផ្សេងៗគ្នា និងជាមួយ គំនិតចម្រុះគ្នា។ RSS feed វេទិកា និងបញ្ជីសំបុត្រ ដែលមានមតិ និងប្រធានបទយ៉ាងទូលំទូលាយអាចជួយអ្នកឱ្យមើលឃើញអ្វីដែលនៅខាងក្រៅរង្វង់របស់អ្នក។ Global Voices និង The Syllabus គឺជាជម្រើសដ៏ល្អមួយ។
ប្រសិនបើគិតថាគន្លឹះទាំងនេះមានប្រយោជន៍ សូមអ្នកអាចមើល គេចចេញពីលំនាំដើម ដើម្បីបង្កើនសុខុមាលភាពឌីជីថលរបស់អ្នក សម្រាប់គន្លឹះបន្ថែមពី Data Detox!
ដៃគូគម្រោង៖
ឧបត្ថម្ភដោយសហភាពអឺរ៉ុប