ប្តូរការកំណត់របស់អ្នក

ដើម្បីការពារទិន្នន័យរបស់អ្នក

ទាញយក និងបោះពុម្ពសៀវភៅណែនាំនេះនៅទីនេះ ចែករំលែកបទពិសោធន៍ប្រើប្រាស់ Data Detox របស់អ្នក រក្សាទំនាក់ទំនង ឬទទួលបានការបំផុសគំនិតសម្រាប់សកម្មភាពដោយផ្ញើសារទៅកាន់ Safa តាមរយៈ datadetox@tacticaltech.org!

បើអ៊ីនធឺណិតគ្រាន់តែជាកន្លែងចែករំលែករូបភាព ឆ្កែពាក់ឈុតដាយណូស័រ មិនចាំបាច់មានលេខសម្ងាត់អីនោះទេ។

តែអ៊ីនធឺណិតជាកន្លែងដែលអ្នកបង់វិក្កយបត្រ បំពេញវេជ្ជបញ្ជារបស់អ្នក និងចុះឈ្មោះបោះឆ្នោត។

កាលណាអ្នកគិតពីរាល់«វត្ថុមានតម្លៃនិម្មិត»របស់អ្នកដែលចែករំលែកនៅលើអ៊ីនធឺណិត ហើយរក្សាលើ ឧបករណ៍អេឡិចត្រូនិចរបស់អ្នក ហេតុអ្វីក៏អ្នកមិនរក្សារបស់ទាំងនោះឱ្យមានសុវត្ថិភាពដូចជាកាបូបលុយ ឬកូនសោររបស់អ្នកទៅ?

មានវិធីសាមញ្ញមួយដែលធ្វើឱ្យអ្នកដទៃពិបាកក្នុងការចូលប្រើវត្ថុនិមិ្មតរបស់អ្នក៖ កុំឱ្យគេទាយ លេខសម្ងាត់របស់អ្នកដោយងាយស្រួល។ មនុស្សភាគច្រើនមិនត្រូវការជំនាញបច្ចេទេសទាយ ដើម្បីចូលក្នុងគណនីរបស់អ្នកនោះទេ។ ពួកគេអាចធ្វើបានដោយគ្រាន់តែធ្វើការទាយ២ឬ៣ដង នូវលេខសម្ងាត់របស់អ្នក ឬដំណើរការកម្មវិធីស្វ័យប្រវត្តណាមួយប៉ុណ្ណោះ។

ហើយកាលណាពួកគេអាចចូលក្នុងគណនីណាមួយហើយ ពួកគេអាចសាកលេខសម្ងាត់ដដែលនោះ នៅលើគណនីផ្សេងទៀត ប្រមូលព័ត៌មានអំពីអ្នក និងទម្លាប់របស់អ្នក កាន់កាប់គណនីដែលអ្នកមាន ឬថែមទាំងប្រើអត្តសញ្ញាណឌីជីថលរបស់អ្នកទៀត។

ខណៈដែលអ្នកធ្វើតាមData Detox​ អ្នកនឹងដឹងពីជំហានជាក់ស្តែង​ដើម្បីបង្កើនសុវត្ថិភាពអនឡាញរបស់អ្នក។

តោះ ចាប់ផ្តើមឥឡូវនេះ!


1. ចាក់សោរទ្វាឌីជីថលរបស់អ្នក

សោរអេក្រង់៖ លេខសម្ងាត់ លំនាំ របៀបសម្គាល់តាមស្នាមម្រាមដៃ ឬមុខ ដែលអ្នកប្រើ ដើម្បីចូលទៅកាន់ឧបករណ៍របស់អ្នកជាវិធីការពារល្អបំផុត មួយដើម្បីការពារអ្នកណាដែលចង់ចូលប្រើឧបករណ៍របស់អ្នក។ តែមានវិធីច្រើនខុសៗ គ្នាទៀត ហើយអ្នកប្រហែលជាពិបាកជ្រើសរើស។

ការដែលមាន សោរអ្វីម្យ៉ាង លើទូរសព្ទ ថាប្លេត ឬកុំព្យូទ័ររបស់អ្នកផ្តល់ការការពារដល់អ្នកបានច្រើនជាងមិនមានសោរទាល់តែសោះ។ ហើយដូចជាប្រភេទសោរផ្សេងៗទៀតដែលអ្នកអាចដាក់លើទ្វារ សោរអេក្រង់ខ្លះខ្លាំងជាងសោរ ដទៃ​ទៀត

ក្នុងចំណោមសោរទាំងអស់ដែលមាន លេខសម្ងាត់កាន់តែវែងហើយប្លែកកាន់តែខ្លាំង។ នោះមានន័យថា បើអ្នក ដោះសារឧបករណ៍របស់អ្នកដោយលេខសម្ងាត់ គួររាប់បញ្ចូលអក្សរ លេខ និងតួអក្សរពិសេសៗផង។

ឧទាហរណ៍ថា អ្នកកំពុងប្រើការអូសអេក្រង់ធម្មតាដើម្បីបើកទូរសព្ទរបស់អ្នក។ អ្នកអាចតំឡើងសុវត្ថិភាពរបស់អ្នកដោយបង្កើតលេខសម្ងាត់ឱ្យវែង។ ឬក៏អ្នកមានប្រើសោរជារាងលំនាំទេ? ចុះបើអ្នកធ្វើលំនាំរបស់អ្នកឱ្យវែងទៅ? ប្រើលេខ 1234 ជា​ PIN របស់អ្នកមែនទេ? ចុះបើអ្នកបោះគ្រាប់ឡុកឡាក់ ៧ដង ហើយចំណាំPIN នោះវិញ?

ការប្តូរតែបន្តិចអាចជួយរក្សាភាពម្ចាស់ការលើឧបករណ៍បានយូរអង្វែង។

ដើម្បីដឹងបន្ថែមពីការបង្កើតសោរអេក្រង់ខ្លាំងបំផុត សូមមើល «ពង្រឹងសោរអេក្រង់របស់អ្នក»។


2. ដាក់លេខសម្ងាត់ណា ដែលត្រឹមត្រូវ

ការបង្កើតលេខសម្ងាត់កម្រិតខ្ពស់គឺងាយស្រួលទេ។ អ្វីដែលអ្នកត្រូវធ្វើគឺធ្វើតាមគោលការណ៍មូលដ្ឋានមួយចំនួន។

លេខសម្ងាត់របស់អ្នកគួរតែ៖

  • វែង៖​ លេខសម្ងាត់គួរមានតួអក្សរយ៉ាងតិច៨។ កាន់តែល្អ? ១៦ ទៅ២០តួអក្សរក៏បាន។
  • ប្លែក៖​ លេខសម្ងាត់នីមួយៗ ដែលអ្នកប្រើ សម្រាប់រាល់គេហទំព័រ គួរតែខុសគ្នា។
  • ព្រាវ៖​ លេខសម្ងាត់របស់អ្នកមិនគួរធ្វើតាមលំនាំតក្កៈ ឬងាយទាយនោះទេ។ ត្រង់នេះហើយដែល កម្មវិធីគ្រប់គ្រងលេខសម្ងាត់មានប្រយោជន៍ខ្លាំង។

លេខសម្ងាត់ខ្លាំងបំផុតប្រើបន្សំអក្សរ លេខ និងតួអក្សរពិសេស។ដំបូន្មាននេះនៅតែអាចឱ្យអ្នកបង្កើតបានលេខសម្ងាត់ខ្លាំង និងពិបាកទាយជាងធម្មតា។ ជាអកុសល ប្រព័ន្ធលេខសម្ងាត់ខ្លះមិនឱ្យអ្នកប្រើសញ្ញាពិសេសៗ (ដូចជា@#$%-=+)នោះទេ តែបន្សំវែងល្មមមានអក្សរ និងលេខ នៅតែគ្រាន់បើជាងលេខសម្ងាត់ខ្លី។

ជម្រើសល្អបំផុត អ្នកគួរប្រើ កម្មវិធីគ្រប់គ្រងលេខសម្ងាត់ដោយផ្ទាល់ ដើម្បីបង្កើតនិងរក្សារាល់លេខសម្ងាត់របស់អ្នក។ កម្មវិធីគ្រប់គ្រងលេខសម្ងាត់ដូចជា 1Password, Bitwarden, និង KeePassXC ជាកម្មវិធីដែលអ្នកជំនាញសុវត្ថិភាពជាច្រើនបានណែនាំឱ្យប្រើ គឺនិយាយឱ្យចំ ជាកម្មវិធីដែលមានគោលបំណងតែម្យ៉ាងគឺការពារព័ត៌មានសម្គាល់ពេលចុះឈ្មោះ និងទិន្នន័យរសើបផ្សេងៗទៀត។

ដើម្បីដឹងបន្ថែមពីការបង្កើតសោរអេក្រង់ខ្លាំងបំផុត ក៏ដូចជាជំហានស្តីពីរបៀបប្រើកម្មវិធីគ្រប់គ្រងលេខសម្ងាត់ សូមមើល «ដាក់អ្វីដែលត្រូវ៖ ធ្វើឱ្យលេខសម្ងាត់កាន់តែខ្លាំង»។


3. បន្ថែមសោរទីពីរ

ប្រើប្រាស់ការចាក់សោរពីរជាន់ (2FA) ឬការផ្ទៀងផ្ទាត់ពហុកត្តា (MFA) មានន័យថា ទោះបីជាមាននរណាម្នាក់រកឃើញពាក្យសម្ងាត់របស់អ្នកក៏ដោយ ** ពួកគេប្រហែលជាមិនមានលទ្ធភាពចូលប្រើគណនីអ្នកបានទេ ** ។

សូមក្រឡេកមើលការកំណត់សុវត្ថិភាពនៃគេហទំព័រ និងកម្មវិធីដែលប្រើច្រើនបំផុតរបស់អ្នក ដើម្បីមើលថាតើអ្នកអាចដំឡើងសោបន្ថែមនេះបានដែរឬទេ។ ចាប់ផ្តើមជាមួយនឹងអ្វីដែលសំខាន់បំផុត — កម្មវិធីធនាគារណាមួយ ឬសេវាកម្មដូចជាអ៊ីមែល ដែលអ្នកប្រើដើម្បីសង្គ្រោះយកគណនីផ្សេងទៀតរបស់អ្នក។

Google:

  • ចូល myaccount.google.com
  • សន្តិសុខ
    • ការចាក់សោរពីរជាន់* →
  • ចាប់ផ្តើម

 

ហ្វេសប៊ុក៖

  • សញ្ញារៀងដូចហាំប៊ឺហ្គឺ ម៉ឺនុយ →
    • ការកំណត់* →
  • សន្តិសុខ និងការចូល
    • ចាក់សោរពីរជាន់*

គន្លឹះ៖ នៅពេលដំឡើងស្រទាប់បន្ទាប់នៃការផ្ទៀងផ្ទាត់ អ្នកនឹងត្រូវជ្រើសរើសវិធីទីពីរដើម្បីបញ្ជាក់ថាជាអ្នក។ មិនមែនគ្រប់ទម្រង់នៃការផ្ទៀងផ្ទាត់កត្តាពីរផ្តល់នូវកម្រិតសុវត្ថិភាពដូចគ្នានោះទេ។ ពីទម្រង់សុវត្ថិភាពបំផុតទៅសុវត្ថិភាពតិចបំផុតនៃ 2FA៖

  • សោសុវត្ថិភាពរាងកាយ (ឬឧបករណ៍ 'U2F')
  • លេខកូដតែមួយដងតាមរយៈកម្មវិធីផ្ទៀងផ្ទាត់
  • លេខកូដតែមួយដងតាមរយៈអ៊ីមែល
  • លេខកូដម្តងតាមរយៈសារ SMS ។ (ទោះបីជាសារ SMSគឺជាទម្រង់ដែលមានសុវត្ថិភាពតិចបំផុតនៃ 2FA ក៏ដោយ ពួកវានៅតែមានសុវត្ថិភាពជាងមិនមាន 2FA ទាល់តែសោះ។)

ដើម្បីឈ្វេងយល់បន្ថែមអំពីការធានាគណនីរបស់អ្នក សូមពិនិត្យមើលអត្ថបទ ចាក់សោទ្វារឌីជីថលរបស់អ្នក៖ ការថែរក្សាសុវត្ថិភាពគណនីរបស់អ្នក។


4. ការពារវត្ថុមានតម្លៃនិម្មិតរបស់អ្នក

ដូចដែលអ្នកថែរក្សារបស់មានតម្លៃនៅក្នុងផ្ទះរបស់អ្នក អ្នកគួរតែធ្វើដូចគ្នាចំពោះ ព័ត៌មានដែលអ្នក កំពុងរក្សាទុកនិម្មិត មិនថាវាជារបាយការណ៍ហិរញ្ញវត្ថុរបស់អ្នក ច្បាប់ចម្លងលិខិតឆ្លងដែនរបស់អ្នក ឬសូម្បីតែអាសយដ្ឋាន ឬលេខទូរស័ព្ទរបស់អ្នកក៏ដោយ។ វាមានតម្លៃក្នុងការគិតពី កន្លែង អ្នកកំពុងរក្សាទុកទិន្នន័យផ្ទាល់ខ្លួនដ៏មានតម្លៃបំផុតរបស់អ្នក និង របៀប អ្នកអាចការពារវា។

សម្អាតដោយកន្លែង គឺជាជម្រើសល្អប្រសិនបើអ្នកចង់ធ្វើការកែលម្អរហ័សមួយចំនួនពេលហូបកាហ្វេ។ ស្វែងរកព័ត៌មានជាក់លាក់ដែលស្ថិតនៅក្នុងអ៊ីមែលរបស់អ្នក ឬគណនីផ្សេងទៀត ហើយលុបវាចោល៖ ស្កេនអត្តសញ្ញាណប័ណ្ណ ព័ត៌មានលម្អិតធនាគារ ឬព័ត៌មានធានារ៉ាប់រងសុខភាពរបស់អ្នក នេះបើយើងរាប់ត្រួសៗ។ ប្រសិនបើវាជារបស់ដែលអ្នកត្រូវការនៅពេលក្រោយ អ្នកតែងតែអាចទាញយកវា ឬបោះពុម្ពវាមុនពេលលុបវាចេញពីគណនីអ៊ីមែលរបស់អ្នក។

ការសម្អាតជ្រៅ គឺហ្មត់ចត់ជាង ហើយជាការល្អដែលត្រូវធ្វើក្នុងមួយឆ្នាំម្តង។ រក្សាទុកអ្វីគ្រប់យ៉ាងនៅក្នុងអ៊ីមែល ឬគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នក ទាញយកវាទៅក្នុងកុំព្យូទ័ររបស់អ្នក ហើយលុបមាតិកាគណនីដើម្បី ចាប់ផ្តើមថ្មី

គន្លឹះ៖ កុំគ្រាន់តែលុប — ត្រូវសម្អាតធុងសំរាមនិងឯកសារបណ្ដោះអាសន្នរបស់អ្នកផងដែរ!

វាអាស្រ័យលើអ្នក ថាតើអ្នកចង់បម្រុងទុកបណ្ណសារ និងឯកសាររបស់អ្នកទៅCloud ឬរក្សាទុកវាទៅក្នុង បន្ទះផ្ទុកទិន្នន័យខាងក្រៅ ឬបន្ទះ USB។ មិនថាអ្នករក្សាទុកដោយរបៀបណាទេ ត្រូវប្រាកដថាអ្នកនឹងមិនបាត់បង់វា និងត្រូវដាក់ពាក្យសម្ងាត់ដែលខ្លាំងនិងសមស្របសម្រាប់អ្នក។

ដើម្បីឈ្វេង​យល់បន្ថែមអំពីការធានាព័ត៌មានលើអនឡាញបស់អ្នក សូមពិនិត្យមើលអត្ថបទដែលមានតម្លៃនិម្មិត៖ ការពារអ្វីដែលអ្នកកំពុងរក្សាទុកនៅលើអនឡាញ។


5. ចែករំលែកអត្ថបទនេះទៅបណ្តាញរបស់អ្នក

ខណៈ​ដែល​វា​អាច​នឹង​ងាយ​បំភ្លេច​បាន គេហទំព័រ​ត្រូវ​បាន​គេ​ហៅ​ថា "គេហទំព័រ" ដោយសារហេតុផល​មួយ។ យើងបានភ្ជាប់ទំនាក់ទំនងគ្នាក្នុងប្រព័ន្ធអនឡាញ តាមរយៈបណ្តាញផ្សេងៗគ្នា មិនត្រឹមតែជា "មិត្ត" នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈទំនាក់ទំនងនៅក្នុងគណនីអ៊ីមែលរបស់យើង និងរូបថតដែលយើងចែករំលែកនៅលើអនឡាញផងដែរ។

នៅពេលអ្នកធានាសុវត្ថិភាពគណនីរបស់អ្នក ពង្រឹងពាក្យសម្ងាត់របស់អ្នក និងសម្អាតទិន្នន័យរបស់អ្នក វាមិនត្រឹមតែអ្នកដែលទទួលបានអត្ថប្រយោជន៍នោះទេ — **គ្រប់គ្នាដែលអ្នកបានភ្ជាប់ជាមួយអ្នក​ ក៏មានសុវត្ថិភាពជាងមុនបន្តិចដោយការប្រឹងប្រែងរបស់អ្នក

នៅពេលអ្នកសម្អាតអ៊ីមែល និងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នក ពិចារណាពីអ្វីផ្សេងទៀត ដែលអ្នកអាចទាញយកនិងលុប ដែលអាច ជួយមិត្តភ័ក្តិ ឬមិត្តរួមការងាររបស់អ្នក៖ ព័ត៌មានលម្អិតអំពីធនាគាររបស់ប្អូនស្រីរបស់អ្នក លេខកូដគន្លឹះទៅកាន់ការិយាល័យរបស់អ្នក ឬច្បាប់ចម្លងលិខិតឆ្លងដែនរបស់កូនប្រុសអ្នក​ គឺសុទ្ធតែជាកំណត់ត្រាមួយចំនួនដែលអាចបណ្តាលឱ្យឈឺក្បាល ប្រសិនបើធ្លាក់ទៅក្នុងដៃអ្នកដទៃ។

ចែករំលែកអត្ថបទនេះ!​ការបង្កើនសុវត្ថិភាពឌីជីថលរបស់អ្នកអាចមានលក្ខណៈសាមញ្ញដូចជំហានជាមូលដ្ឋានមួយចំនួន។ ចែករំលែក Data Detox នេះជាមួយមិត្តភក្តិ ក្រុមគ្រួសារ ឬមិត្តរួមការងាររបស់អ្នក ដើម្បីជួយពួកគេផ្លាស់ប្តូរទម្លាប់របស់ពួកគេ តាមរបៀបដែលសមស្របសម្រាប់ពួកគេ។

ប្រសិនបើជំហានទាំងនេះដំណើរការសម្រាប់អ្នក ហើយអ្នកមានអារម្មណ៍ស្ងប់ស្ងាត់ ហេតុអ្វីបានជាមិន ប្រីប្រាស់ទូរស័ព្ទថ្មីរបស់អ្នកដោយយកចិត្តទុកដាក់?

បច្ចុប្បន្នភាពចុងក្រោយ 2/1/2022